ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានទទួលផ្លែមៀន និងតាង៉ែន ចំនួន ០៤កេស ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់កងកម្លាំងនគរបាលប៉ុស្តិ៍ និងផ្នែក ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលជាទឹកចិត្តចែកជូនរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានរួមចំណែកទិញមៀន និងតាង៉ែន តាមរយៈក្រុមការងារសម្តេចតេជោ ដើម្បីចែកជូនដល់កងកម្លាំង។
ក្នុងនោះដែរលោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏សូមគោរពអរគុណដល់ទឹកចិត្តសណ្តោសប្រណៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចាត់តំណាងដេីម្បីចុះប្រមូលទិញផ្លែមៀន និងតាង៉ែន ដល់ចំការបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងប៉ៃលិន ដែលកំពុងតែជួបបញ្ហាប្រឈមផ្នែកទីផ្សារ៕






