ត្ដស្វាយរៀង ៖ ពលរដ្ឋរស់នៅភូមិទួលអំពិល ក្នុង សង្កាត់ច្រកម្ទេស នៃ ក្រុងបាវិត សំណូមពរអោយអាជ្ញាធរមានសមរ្ថកិច្ចក្រុងបាវិត មេត្តាចុះពិនិត្យ និងបង្ក្រាបល្បែងសុីសងតាមអនឡាញនេះផងទាន នៅហាងលក់កាហ្វេ មួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង បានកំពុងនិងលួចលាក់បន្ដបេីកលេងជារៀងរាល់ថ្ងៃ ដែលមានអ្នកញៀ១ឆ១នល្បែងសុីសងជាច្រើននាក់ចូលទៅលេង និងចាញ់ឈ្នះរាប់រយ រាប់សែន ដែរ ខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចកំពុងមមាញឹកក្នុងប្រយុទ្ធប្រឆាំងនៃការរីករាលដាលជម្ងឺកូវីដ១៩។
បើយោងតាមប្រភពច្បាស់ការពីអ្នកចេញចូលលេងល្បែង ទីតាំងខាងលើបានឲ្យដឹងថាទីតាំងនេះគឺជាក្ដីសុខសាន្ដសម្រាប់ពួកគេលេងដោយគ្មានក្ដីព្រួយបារម្ភហេីយគ្មានសមត្ថកិច្ចណាមករំខានដែរ។
ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេតឃើញថា បទល្មើសចោរកម្មក៏កើតឡេីងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។
ពាក់ព័ន្ធនឹងករណីនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។
កន្លងមកមានទីតាំងមួយចំនួនដែលបង្កប់ល្បែងស៊ីសង ក្នុងមូលដ្ឋានក្រុងបាវិត គេសង្កេតឃើញអាជ្ញាធរពាក់ព័ន្ធតែងតែចុះបង្ក្រាប ប៉ុន្តែផ្ទុយទៅវិញនៅមានទីតាំង បើកលួចលាក់ល្បែងស៊ីសងខុសច្បាប់មួយចំនួនទៀតនៅក្នុងមូលដ្ឋាន ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត មិនទាន់បង្ក្រាបនោះទេ។
ជាក់ស្ដែងហាងលក់កាហ្វេមួយកន្លែង ក្នុងទឹកដីភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ពលរដ្ឋថា មិនទាន់ឃើញមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១ លោក អធិការក្រុងបាវិតបានប្រាប់មក អង្គភាពសារព័ត៌មាន BPN News យើងថា លោកនឹងឲ្យកម្លាំងប៉ុស្ដិ៍រដ្ឋបាលចុះទៅមើល។
អង្គភាពសារព័ត៌មានយើង ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីស្ថាប័ន ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕