ខេត្ដស្វាយរៀង ៖ អធិការនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងសូមជម្រាបជួនសាធារណៈជនជ្រាបថា បន្ទាប់ពីអង្គភាពសារព័ត៌មានចុះផ្សាយពាក់ករណីល្បែងសុីសងមាន់ជល់តាមអនឡាញនិងឡូតូអនឡាញ នៅចំនុចខាងត្បូងផ្សារវាលយន្ដហាងលក់កាហ្វេមួយកន្លែងស្ថិតនៅក្នុងភូមិវាលយន្ដ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង លោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានបញ្ជាកម្លាំង ចុះត្រួតពិនិត្យមើលទីតាំងដែលលួចប្រមូលផ្ដុំគ្នាលេងល្បែងសុីសង។
ជាលិទ្ធផលសមត្ថកិច្ចបានហៅម្ចាស់ទីតាំងមកធ្វើកិច្ចសន្យាផងដែរ។
ក្នុងនោះដែរសមត្ថកិច្ចក៏សូមអំពាវនាវបងប្អូនទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សូមស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ដ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕






