ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចយកម៉ូតូសណ្តោងរ៉ីម៉ក នៅចំណុចមុខឃ្លាំងស្តុកសម្ភារៈអគ្គីសនី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១១ និង០០នាទី ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ ម៉ាន់ រៀម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្ម ភាពលួចយកម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នំា២០១១ ពាក់ស្លាកលេ ភ្នំពេញ១GX-9875 របស់ជនរងគ្រោះឈ្មោះ ជា ស៊ីវណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងដឹកគ្រឿងអគ្គីសនី ស្នាក់នៅផ្ទះលេខ២៦ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នំា២០១១ ពាក់ស្លាកលេខ ភ្នំពេញ1GX-9875 ប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕