ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទី ដោយមានការយកចិត្តទុកដាក់ពីឯក
ឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលខុសត្រូវដឹកនាំបញ្ជានៅអធិការនគរបាលខណ្ឌសែនសុខ ធ្វើការសំណេះ សំណាលសួរសុខទុក្ខ ជាមួយកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
នៅក្នុងការជួបសំណេះសំណាសនោះក៏បានឧបត្ថមដល់កម្លាំងត្រៀមអន្តរាគមន៍ចំនួន០២ខ ដោយក្នុងម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៨០.០០០រៀល . អង្ករ០១បេ ហើយ លោកអធិការរងម្នាក់ៗ ទទួលបានថវិការ៥០.០០០រៀអង្ករ០១បេ . ទឹកសុទ្ធ០១កេះ ទឹកក្រូច០១កេះ ផ្នែកចំនួន១០ផ្នែក ក្នុង០១ផ្នែក ទទួលបានថវិកា៤០.០០០រៀល អង្ករ០១បេ . ទឹកសុទ្ធ០១កេះ ទឹកក្រូច
០១កេះ ។
នៅក្នុងឪកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងសូមអំពាវនាវឲ្យបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 និងកុំភ្លេចវិធានការ ៣ការពារ- ៣កុំ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល៕






