ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចកង់របស់ប្រជាពលរដ្ឋបានសម្រេច និងជិះគេចខ្លួនបាន៥០០ម៉ែត្រក៏ជួបកម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន នៅវេលាម៉ោង ១៦ និង ៤៥នាទីល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះលេខ៣២៦ ផ្លូវបេតុង ក្រុមទី ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡុង ពិសាខ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកេីតហេតុ ។
ចំណែកជនសង្ស័យឈ្មោះ អ៉ឹម សាន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ ផ្លូវជាតិ លេខ ៥ ភូមិ ផ្សារតូច សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ (មានសារធាតុ ញៀន )អវិជ្ជមានកូវីដ។
សំភារៈ ដក ហូត១.កង់មួយគ្រឿង ពណ៍ទឹកដោះគោ (ប្រគល់ជូន ជនរងគ្រោះ )។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា នៅថ្ងៃកេីតហេតុ ខាងលេី ជនសង្ស័យបានធ្វេីសកម្មភាពឡេីងរបងផ្ទះរបស់ជនរងគ្រោះ លួចកង់មួយគ្រឿងបានសម្រេច រួចជិះគេចខ្លួន បានប្រហែល ៥០០ម៉ែត្រ ក៏ជួបជាមួយកំលាំងល្បាត សង្ស័យឃាត់សួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថាកង់នេះបានលួចមក ភ្លាមៗនោះសមត្ថកិច្ចយេីងបាននាំខ្លួនជនសង្ស័យទៅចង្អុលកន្លែងកេីតហេតុ និងទំនាក់ទំនងទៅជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវតែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លេីយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី៕