ខេត្ដកំពត៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០ ២១ លោក វរសេនីយ៍ឯក ប៉ោ យ៉ា បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ ក្រោមឱវាទរបស់ខ្លួន និង កម្លាំងប៉ុសិ៍តរដ្ឋបាល ពួន ស្ទាក់ និងឃាត់ខ្លួន ក្មេងទំនើង បានចំនួន ៥ នាក់ ដែលបង្ហោះម៉ូតូ តាមដងផ្លូវសាធារ ណៈ នៅលើកំណត់ ផ្លូវជាតិលេខ ៣ ក្រុមបង្ហោះម៉ូតូចំនួន ៥នាក់ រួមទាំងម៉ូតូចំនួន ៣គ្រឿង យកមករក្សាទុកជាបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាល ស្រុក ឈូក ដើម្បីធ្វើការអប់រំ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយ ទទួលបា ននូវប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ស ម្តេច ក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការទទួលបាននូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ នា យឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ជាពិ សេស ក្រោមបញ្ជាដឹកនាំ ដោយផ្ទាល់របស់ លោ ក ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ធ័មធុរិទ្ធ ស្នង ការនគរបាល ខេត្តកំពត។
លោកបានបន្តទៀតថា ការស្ទាក់ចាប់ក្រុមក្មេងទំនើងនេះ តាមចំនួន ៥ នាក់ទី១. ឈ្មោះ ឈៀង សុភាព ហៅលី អាយុ ១៨ ឆ្នាំ រស់នៅភូមិត្រពាំងចក ស្រុកត្រាំកក់ខេត្តតាកែវ ទី២.ឈ្មោះកុង នាង ភេទប្រុសអាយុ ១៩ ឆ្នាំ រស់នៅភូមិ ខ្នាយរមាស ឃុំបារាយណ៍ ស្រុកឈូកខេត្តកំពត ទី ៣. ឈ្មោះមឿន មករា ភេទប្រុសអាយុ ២០ ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពតទី៤. ឈ្មោះ ឌិន លីហួយ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ ត្រពាំងក្រូច ត្រាំកក់ ខេត្តតាកែវទី ៥. ឈ្មោះលន់ មករា ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ បាក់នឹម ឃុំច្រេស ស្រុក ជុំគិរី ខេត្តកំពត។
លោកវរសេនីយ៍ឯក ប៉ោ យ៉ា បានបញ្ជាក់ថា លោកនឹងបន្តដឹកនាំ ចុះបង្ក្រាបចំពោះអ្នកលេងម៉ូតូបង្ហោះ ស៊ីម៉ាំងប្រែនបង្កសម្លេ ងខ្លាំងៗ ដែលជាមូលហេតុរំខានដល់ ការ រស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជាការរំខា ន ការសម្រាក់ដេកពូន ជាពិសេសបង្កការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកថា ចំពោះម៉ូតូធំៗដែលមានស៊ីម៉ាំងធម្មតា មិនកែច្នៃស៊ីម៉ាំង មិនរំខាននូវសម្លេ ងនោះ គឺសមត្ថកិច្ចយើង មិនធ្វើការចាប់ឃាត់នោះឡើយ សមត្ថកិច្ចយើង អនុវត្តច្បាប់តែទៅលើម៉ូតូណា ដែលកែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងខ្លាំងៗតែប៉ុណ្ណោះ ៕






