ខេត្តបន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារ នៅថ្ងៃ១៣ រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពគណកម្មាការបោះឆ្នោតស្ទាបស្ទង់មតិ បេក្ខជនឈរឈ្មោះជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២។
ការបោះឆ្នោតជ្រើសរើសបេក្ខជនថ្ងៃនេះ គឺធ្វើឡើងចំនួន៣ឃុំ គឺ១-ឃុំទ្រាស់ ២-ឃុំស្វាយចេក និង៣-ឃុំស្លក្រាម។ សម្រាប់១-ឃុំទ្រាស មានបេក្ខជនឈរឈ្មោះ ចំនួន ២១ នាក់ ស្រី ៣ នាក់ លើ ៩ អាសនៈ អង្គបោះឆ្នោត ២០០ នាក់ ចូលរួមបានចំនួន ១៥៦ នាក់ ។ ២-ឃុំស្វាយចេក បេក្ខជនឈរឈ្មោះចំនួន ២១ នាក់ស្រី ៥ នាក់ លើ ៧ អាសនៈ ចំនួនអង្គបោះឆ្នោត ២០០នាក់ ចូលរួមបានចំនួន ១៦៣ នាក់។ ៣-ឃុំស្លក្រាម បេក្ខជនឈរឈ្មោះ ១៦ នាក់ ស្រី ៤ នាក់ លើ ៧ អាសនៈ អង្គបោះឆ្នោត ២០០ នាក់ ចូលរួមបានចំនួន១៧៦នាក់។
ក្នុងឱកាសនោះលោក សិទ្ធិ ឡោះ បានថ្លែងកោតសរសើចំពោះគណកម្មាធិការរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិទាំង៣ឃុំ បានប្រព្រឹត្តទៅដោយភាពរលូន មានតម្លាភាព និងភាពយុត្តិធម៌។ លោកក៏បានក្រើនរំលឹកដល់សមាជិកសមាជិតការបក្សទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះឯកសារពាក់ពន្ធ័សម្រាប់ប្រើប្រាស់បោះឆ្នោតខាងមុខ ត្រូវតែថែរក្សាឲ្យបានល្អ ពិសេសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវតែមាន ហាមបាត់បង់ ឬបញ្ចាំ បើខូចត្រូវប្រញ៉ាប់ទៅធ្វើឡើងវិញ ជៀសវៀងបាត់បង់ឱកាសមិនបានបោះឆ្នោត៕ ដោយ៖លោកចាន់ពុធ






