ខេត្តត្បូងឃ្មុំ៖ មិនធម្មតាមែនម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់កំពុងបើកដំណើការឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគឃ្លើននៅក្នុងកាស៊ីណូ(ចក្រក្រវាល ជាយដែន)ដែលគេសង្ស័យថា កាសុីណូ អត់មានច្បាប់ នៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ធ្វើព្រងើយមិនមានចំណាត់ការ។
ជាក់ស្តែង គេសង្កេតឃើញមានទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការ ដោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប។ ដែលកំពុងប្រឆាំងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ អោយអនុវត្តន៍ទៀតផង ដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរឬមន្ត្រីជំនាញសោះឡើយ។
ពលរដ្ឋដាក់ការសង្ស័យថា សមត្ថកិច្ចនិង ម្ចាស់អាជីវកម្ម បានត្រូវគ្នា ជាប្រព័ន្ធ
ធំស៊ីតាមធំ តូចស៊ីតាមតូច ជូនលាភសក្ការៈប្រចាំខែ ដល់មន្ត្រីពាក់ព័ន្ធ ចាប់ពីថ្នាក់ស្រុកដល់ខេត្តហើយមើលទៅ ធ្វើឲ្យចំណេញបុគ្គល តែខាតចំណូលរដ្ឋធ្ងន់ធ្ងរ។
មូលហេតុទាំងនេះបណ្ដាលឲ្យគណៈកម្មការខេត្ត គ្រប់គ្រងកាស៊ីណូ និងក្រុមមន្ត្រីជំនាញ នាំគ្នាធ្មេចភ្នែក ធ្វើជាគរ ថ្លង់មិនដឹងមិនឮ រាល់សកម្មភាព។
គួររំលឹកថា៖ ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះទេ។
ពាកព័ន្វរឿងកាសុីណូ(ចក្រក្រវាល ជាយដែន)បើកល្បែងសុីជល់មាន់ខុសច្បាប់ឲ្យខ្មែចូលលេងយ៉ាងពពាក់ ពពូន ខាងលើនេះអង្គភាពសារព័ត៌មានយើងបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំលោកឆ្លើយថា៖យកព័ត៌មានអោយច្បាស់លាស់និងរូបភាពឲ្យច្បាស់ៗមកចាំប្រាប់មកខ្ញុំ ខ្ញុំនិងចុះទៅបង្រាប។
រីឯឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អង្គភាពសារព័ត៌មានយើងមិនសុំការបំភ្លឺបកស្រាយបានទេព្រោះខលមិនចូល។
ដូច្នេះប្រជាពលរដ្ឋសូមអំពាវនាវមកដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាពិសេស លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា៌ ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំង(សង្វៀនបញ្ជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងនេះផងទាន ដើម្បីតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថាបើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌ យើងនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕ដោយ៖លោកប៉ែន ឡា






