ខេត្ដព្រៃវែង៖ល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងផ្សេងៗទៀត នៅស្រុកបាភ្នំ កើតមានស្ទើគ្រប់ទីកន្លែងមិនមានអាជ្ញាធរឬសមត្ថកិច្ច ហ៊ានបង្រាបឡើយ។
ប្រភពបានអោយដឹងថា ល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងផ្សេងៗទៀតនៅក្នុងផ្សាស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ សុទ្ធតែរបស់ឈ្មោះ ហួរ ដែលមានតួនាទីជាមន្រ្តីនគរបាល អោយតែប្រាប់ថាជារបស់លោកហួរ សមត្ថកិច្ចមិនប៉ះនោះទេ។
បើយោងតាមប្រភពីពលរដ្ឋនឹង កូនកញ្ច្រែង បានបង្ហើបប្រាប់ឱ្យដឹងថា មេឆ្នោតដុះស្លែរ
មានឈ្មោះ ហួរ ជាមន្រ្តីនគរបាលនៅស្នងការខេត្តព្រៃវែងទៀតដែលកំពុងមានប្រជាប្រិយភាពខាងបើកទទួលល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមខុសច្បាប់ដែលកំពុងបានទទួលការភ្នាល់ និងពង្រាយកូនកញ្ច្រែង ភូមិ ឃុំ ស្រុក បានក្លាយខ្លួនជាស្ដេចក្រាញ់នៅប្រចាំតំបន់ខេត្តព្រៃវែងនេះ ហើយដោយជ្រកក្រោមស្លាកឆ្នោតស្របច្បាប់។
មជ្ឈដ្ឋានទូទៅលើកឡើងថាមេឆ្នោតខាងលើ បានបើកទទួលយកការភ្នាល់ឬកូនកញ្ច្រែង ពង្រាយឱ្យដើរកត់សឹងពេញទឹកដីក្នុងស្រុកបាភ្នំកត់ឲ្យមេតែមួយ ហើយមិនទាន់ឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានបង្រាបឡើយព្រោះថា គាត់ជាមន្រ្តីនគរបាលថ្នាក់លើផង។
មហាជនសង្ឃឹមថា សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងមាន ចំណាត់ការ ទីតាំងទទួលការភ្នាល់ស៊ីសងជាច្រើន ដែលស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនេះផងទាន ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ម្យ៉ាងវិញទៀតគេឃើញថា នៅក្នុងទឹកដីស្រុកបាភ្នំមានកត់ឆ្នោតកន្ទុយលេខវៀតណាម ដោយកូន កញ្ជ្រែងជាច្រើន ដែលកំពុងតែបង្វក់ ប្រជាពលរដ្ឋ អោយចាញ់និងការភ្នាល់ ចាក់ឆ្នោតវៀតណាម អស់ទ្រព្យសម្បត្ដិ មានជម្លោះក្នុងគ្រួសារដោយសារតែប្រព្រឹត្តល្បែងចាញ់លុយអស់។
ពាក់ព័ន្ធករណីខាងលើនេះលោក អធិកាដ្ឋាននគរបាលស្រុកបាភ្នំបានឲ្យដឹង ថា លោកមិនបានដឹងទេចំពោះករណីនេះលោកគ្រាន់តែដឹងថាលោក ហួរ មានអាជ្ញាប័ណ្ណឆ្នោតស្ថាបនា ។
ចំណែកឯលោក ហួរ មេឆ្នោកកត់កន្ទុយលេខវៀតណាម ដែលប្រភពពីពលរដ្ឋនឹងកូនកញ្ជ្រែង បានបង្ហើបប្រាប់ឱ្យដឹងថាមេឆ្នោតដុះស្លែរ ជាមន្រ្តីនគរបាលនៅស្នងការខេត្តព្រៃវែងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរសព្ទ។
ជុំវិញករណីនេះផងដែរ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា ចំពោះលោក ហ៑ួរ លោកគ្រាន់តែដឹងថាគាត់មានអាជ្ញាប័ណ្ណឆ្នោតស្ថាបនា ហើយរឿងគាត់លួចលាក់កត់ឆ្នោតវៀតណាមខុសច្បាប់នោះលោកមិនដឹងនោះទេ ហើយលោកនឹងស្រាវជាវបន្ដ។
ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងរង់ចាំកាបកស្រាយរឺបំភ្លឺពីសាមុីភាគីឬអាជ្ញាធរមានសមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការ ៕






