ខេត្ដកំពង់ចាម ៖ មានសេចក្តីរាយការណ៍មកថាល្បែងស៊ីសងខុសច្បាប់《ជល់មាន់តាមអនឡាញ》 កំពុងប្រមូលផ្ដុំមនុស្សមកលេងយ៉ាងពពាក់ពពូនគ្នា ខណៈអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធគ្មានការបង្រ្កាប ដែលទីតាំងនេះស្ថិតនៅឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។
បើតាមប្រភពីក្រុមអ្នកញៀនល្បែងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា នៅតាមហាងការហ្វេ ឃុំសូគង ស្រុកកងមាស នីមួយៗ តែងតែមានដាក់លេងល្បែងស៊ីសង《ជល់មាន់តាមអនឡាញ》និងមានបង្កប់សុីសងឆ្នោតវៀតណាមផងដែរនៅកន្លែងខ្លះ។
ប្រភពពីប្រជាលរដ្ឋនៅជិតទីតាំងបានឲ្យដឹងថាជារៀងរាល់ថ្ងៃឃើញមានមនុស្សមកចូលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បំលែងខ្លួនថ្មី អូមីក្រុងនោះឡើយ ហេតុដូចនេះហេីយ ទើបប្រជាពលរដ្ឋទទូចស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ជួយមានវិធានការក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះផងទាន ដេីម្បីចូលរួម បង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ប្រភេទបំលែងខ្លួនថ្មី អូមីក្រុង ។
ទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើសដូចជា លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គម សូមលោកអធិការស្រុកនឹងអាជ្ញាធរពាក់ព័ន្ធមេត្តាសហការ ដើម្បីឈានទៅដល់ការលុបបំបាត់នូវទីតាំងល្បែងស៉ីសងទាំងអស់នេះផងទាន។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកជា ជួន អធិការស្រុកកងមាស បានទេដោយទូរសព្ទ មិនអាចទំនាក់ទំនងបាន។
ប្រជាពលរដ្ឋសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដកំពង់ចាម មានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់តាមអនឡាញ)នេះផងទានឲ្យស្របតាម គោលនយោបាយ ភូមិ សង្កាត់ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពសារព័ត៌មានយើងនិងធ្វើការផ្សាយជាបន្ដបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ពន្ធ័ណាមួយ៕






