ភ្នំពេញ ៖ នៅវេលាម៉ោង ៨ៈ៣០ នាទីព្រឹក ថ្ងៃ អាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែ ឩសភា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា *ចំនួន ៨០ នាក់* ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងពិធីជួបសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និង បានសំណេះសំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលព្រឹកនេះ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍន៍ សន្តិភាព និង សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និង ជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកា គណបក្ស ទាំងអស់ ត្រូវប្តេជ្ញាចិត្ត ចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និង បន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត ។
និង សូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និង ការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានណែនាំដល់ក្រុមការងារសង្កាត់អោយត្រៀមបង្កលក្ខណះងាយស្រួលជូនប្រជាពលរដ្ឋនៅរាល់លិខិតស្នាមឯកសារផ្សេងៗដែរតំរូវអោយចូលរួមបោះឆ្នោត និង ណែនាំអោយសមាជិកបក្ស ត្រៀមខ្លួន និង ត្រៀមលក្ខណះអោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ *នាថ្ងៃទី ០៥ មិថុនា ឆ្នាំ ២០២២* ខាងមុខនេះដែលជិតចូលមកដល់ ។
ក្រោយពីពិធីសំណេះសំណាលនេះរួច បាននាំយកថវិកា ផ្តល់ជូនសមាជិក សមាជិកា គណបក្ស ចំនួន ៨០ នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕






