ស្រុកអង្គរជ័យ ៖ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ ម៉ោង ១៧ និង៣០ នាទីកម្លាំងសមត្ថកិច្ចជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យ ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ មានឈ្មោះ កង ម៉ៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្តទៀតថា វត្ថតាងដែលដកហូតបានរួមមាន ៖ ថ្នាំញៀនចំនួន ០៥ កញ្ចប់ និងជញ្ជីង ០២ គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕





