ខេត្ដបន្ទាយមានជ័យ៖ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១និង០០នាទីយប់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមាន ឈ្មោះ អៀង រ៉ន ភេទប្រុស អាយុ ២៣ឆ្នាំ ។
ដកហូតវត្ថុតាងបានរួមមាន៖
១.ម្សៅម៉ត់សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣៦កូនថង់
២.ថ្នាំគ្រាប់ពណ៍ផ្កាឈូក មានរូប(ស្តុបប៊ឺរី)ចំនួន ៥១គ្រាប់
៣.ថ្នាំគ្រាប់ពណ៍ផ្ទៃមេឃ មានអក្សរ V l ចំនួន ៣៧ គ្រាប់
៤.ថ្នាំគ្រាប់ពណ៍ប៉ៃតងមានរូប ម្គុដពីលើ ចំនួន ១៤ គ្រាប់
៥.ថ្នាំគ្រាប់ពណ៍ផ្កាឈូកមានរូបម្គុដពីលើ ចំនួន ១៨ គ្រាប់
៦.ថ្នាំគ្រាប់សំបកពណ៍ឈាមជ្រូកចំនួន ១០ គ្រាប់
៧.ថ្នាំកញ្ចប់ពណ៍ខៀវចំនួន ១៥ កញ្ចប់
៨.ថ្នាំកាហ្វេសប្បាយចំនួន ០១ កញ្ចប់
៩.ថ្នាំយិន សុីន០១កញ្ចប់។
១០.ថ្នាំហែមមើ(HER MES)ចំនួន០៤កញ្ចប់
១១.ហឹបដែកចំនួន ០១។
បច្ចុប្បន្ន
ជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕







