ភ្នំពេញ៖ សង្ស័យជំនាញលួចម៉ូតូពីរនាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីយប់នៅចំណុចផ្លូវ៩០៧ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះធីម តាំងលីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលនៅក្រុមទី៤ ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងឈ្មោះ ណុប ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់បន្ទប់ជួល ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ដោយឡែកជនរងគ្រោះឈ្មោះយ៉ាន ធាវី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវ៩៩ ក្រុមទី៨ ភូមិទួលសង្កែ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានសម្ភារៈដូចជា ម៉ូតូមួយគ្រឿងម៉ាកស្គូបពីពណ៌សពាក់សា្លកលេខ ភ្នំពេញ 1DE- 0472 ជារបស់ជនរងគ្រោះ និងបានប្រគល់ជូនមា្ចស់វិញ ព្រមទាំងម៉ូតូមួយគ្រឿងម៉ាកស៊ីភីអិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភភ្នំពេញ1CB-9249 ជារបស់ជនសង្ស័យ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆាំ្នវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូមុខហាងភ្លេចដកកូនសោម៉ូតូដើរចូលហាងបាត់ ទបជនសង្ស័យមានឱកាសល្អបានធ្វើសកម្មភាពលួចម៉ូតូទៅបាត់។ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងនាំមកប៉ុស្តិ៍ធ្វើការសាកសួរបន្ត រួចកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕