ខេត្ដស្វាយរៀង៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំត្រស់ អាណត្តិទី៥។
ដោយមានការអញ្ចើញចូលរួមពី៖
១ .លោកស្រី មុំ សាភន់ នាយករងរដ្ឋបាលសាលាស្រុក
២ .លោក ញាណ សុនភីរៈ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស
៣ .លោក ម៉ម សម្បត្តិ អនុប្រធានការិល័យអប់រំ យុវជន និងកីឡា
៤ .លោកស្រី ម៉ែន សាខន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា
៥ .លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំត្រស់
៦ .លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រស់ និងសហការី
៧. លោកនាយកសាលាទាំងពីរកម្រិត លោកគ្រូ អ្នកគ្រូពេទ្យ លោក លោកស្រី មេភូមិ អនុភូមិ ប្រជាការពារភូមិ សមាជិកភូមិទាំងអស់ចំណុះឃុំ
៨ .លោក លោកស្រីអាជីវករ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋក្នុងឃុំត្រស់ ។
សមាសភាពចូលរួមសរុបនាក់៣២៦នាក់ ស្រី៥៣ នាក់។
លោកបានផ្តាំឲ្យក្រុមប្រឹក្សាសង្កាត់ ត្រូវចេះសាមគ្គីភាពគ្នាក្នុងការដឹកនាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។
លោក ក៏បានកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៥ និងលោក លោកស្រី ជាមេឃុំ មេឃុំរង ទាំងអស់ដែលបានទទួល នូវការស្រឡាញ់ពេញចិត្ដ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត៕






