ខេត្ដកំពង់ចាម៖ ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២ បានបន្ត ឡើងបន្តិចបន្តួចថែមទៀតនូវកម្រិតកម្ពស់៨.៧៣ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង កម្ពស់០.១៧ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពទឹកភ្លៀងវិញគឺមានភ្លៀងធ្លាក់តែក្នុងក្រុង កំពង់់ចាម ស្រុកជើងព្រៃ ស្រុកស្រីសន្ធរ និងស្រុកកំពង់សៀមតែប៉ុណ្ណោះក្នុងចន្លោះកម្រិត
ទឹកភ្លៀងពី១៧.មម ទៅ៦.៤មម អមទៅដោយសីតុណ្ហភាពចន្លោះពី២៥អង្សាសេ ទៅ៣៣.៥ អង្សាសេ នេះបើយោងតាមរបាយកាណ៍ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។
ដោយឡែកបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមវិញ សម្រាប់ខេត្តកំពង់ចាមគឺ នឹងបន្តឡើងពីរថ្ងៃបន្តទៀតគឺនៅថ្ងៃទី១៦ និង១៧ខែកក្កដាឆ្នាំ ២០២២ ខណៈដែលស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ នៅផ្នែកខាងលើ ខេត្តកំពង់ចាមនឹងបន្តឡើងពីរថ្ងៃថែមទៀតដូចគ្នា៕






