ខេត្តសៀមរាប ៖ មហាជនរង់ចាំមើលថាតើលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគបាលខេត្តសៀមរាប នៅតែបណ្ដែតបណ្ដោយ ឲ្យកើតមានបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធទូរទស្សន៍អនឡាញ រីកពាសពេញក្រុងខេត្ត សៀមរាបដែលលោកគ្រប់គ្រងបន្តទៀតរឺយ៉ាងណា? ថ្មីៗគេសង្កេតឃើញទីតាំងតារាងបាល់ទះ មួយកន្លែង នៅផ្លូវចុងកៅស៊ូ ជិតផ្លូវឡើងទៅភ្លើងស្តុប ផ្លូវជាតិលេខ៦ ចម្ងាយ១៥០ ម៉ែត្រ កំពុងបើកល្បែងស៊ីសង ជល់មាន់ ហាយឡាយ តាមទូរទស្សន៍អនឡាញ ក្នុងមួយគូរៗ ខ្ទង់លានរៀល បែជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សម្ងំស្ងៀម មិនបង្ក្រាប ធ្វើដូចគ្មានរឿងអ្វីកើតឡើង ! បេីទោះបីអង្គភាពសារព័ត៌មាន ព្យាយាម ខលរាយការណ៍ជូនលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និង លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត តែតេចូលគ្មានអ្នកលើក និងផ្ញើរូបភាពទីតាំង តាមប្រព័ន្ធ WhatsApp លោកបើកមើល តែមិនបានឆ្លើយតបនោះទេ។
សូមបញ្ជាក់ថា៖ ទីតាំងតារាងបាល់ទះ មានបង្កប់ ជល់មាន់ អនឡាញ តាមទូរទស្សន៍ នៅផ្លូវចុងកៅស៊ូ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើយោងតាមប្រភពពីរអ្នកលេងបាល់ទះ
បានអោយដឹងថា៖ តារាងបាល់ទះនេះ ទើបតែបើកថ្មី បានជិតពីខែតែដោយសារក្រុមញៀនល្បែងស៊ីសងនោះចេះតែចូលមកលេងដោយសំអាងថានៅក្នុងតារាងបាល់ទះពុំមានបញ្ហាអីនោះទេ។
បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកមើលការខុសត្រូវនៅតារាងបាល់ទះខាងលើ បានបង្ហាប់ថាជា របស់ ឈ្មោះ(មេខ្លាំង) រីឯលោកមេប៉ុស្តិ៍សង្កាត់ស្លក្រាមបានបញ្ជាក់ផងដែរថា ទីតាំងមួយនេះត្រូវបានធ្វើកិច្ចសន្យាកាលពីសប្តាហ៍មុនម្ដងរួចមកហើយ តែដោយឡែកជាក់ស្ដែងកាលពីថ្ងៃ ២ ខែសីហាឆ្នាំ ២០២២ ទីតាំងតារាងបាល់ទះបង្កាត់មាន់ជល់តាមទូរទស្សន៍អនឡាញ នៅតែអាចបើកដំណើរការលេងបានដោយសេរីដដែល។
មហាជនបានរិះគន់ចំៗថា៖ សង្ស័យសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកដៃអោយនោះ ចាំមើលហ៊ានបើកបនល្បែងស៊ីសង ភ្នាល់ ជល់មាន់ ក្នុងតារាងបាល់ទះនេះទៀតដែរឬទេ.?
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេត្តសៀមរាប
កំពុងមានការព្រួយបារម្ភជាខ្លាំង និងបាន
លើកឡើងថា តើឯណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច) របស់រាជរដ្ឋាភិបាល បើល្បែងស៊ីសងកើតឡើងរីកដូចផ្សិតពាសពេញក្រុងសៀមរាប ចឹងនោះ ។ សូមបញ្ជាក់ថាកន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ លោកធ្លាប់មានប្រសាសន៍ ក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទាំងអស់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអោយកើតមានជាដាច់ខាត,,,តេីអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានចាត់ទុកប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅមានប្រសិទ្ធភាពដែលឬទេ? ទើបបានជា អនុវត្តផ្ទុយពីគោលការណ៍និងផ្គើនប្រសាសន៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ.!។
ពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប សូមមេត្តាចាត់កម្លាំងគណះបញ្ជាការឯកភាព ចុះធ្វើការទប់ស្កាត់ បង្ក្រាបទីតាំង តារាងបាល់ទះនៅផ្លូវចុងកៅស៊ូ ខាងលើនេះផងទាន៕