ខេត្ដក្រចេះ ៖ ជនសង្ស័យចំនួន ៣ នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលដឹកនាំដោយលោកវរសេនីយ៍ឯកចាន់សុខគីមអធិការស្រុកស្នួលក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលបានបើកប្រតិបត្តការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់៣នាក់ ដែលបានធ្វើសកម្មភាពកាប់សម្លាប់លើជនរងគ្រោះឈ្មោះឌាន ដាអាយុ ២១ ឆ្នាំបណ្ដាលឲ្យស្លាប់ ដោយរឿងទំនាស់ជិះម៉ូតូវ៉ាគ្នា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី នៅចំណុចភ្នំព្រិច ស្ថិតនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៤ និង ៣០ កម្លាំងជំនាញព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមមាន៖ ១.ឈ្មោះ ស្រី កទៀត ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះ ឡុង ឧត្តម(ហៅដំ) ភេទប្រុស អាយុ២៣ឆ្នាំ ។
បន្ទាប់ពីរបានទទួលចម្លើយសារភាពរបស់ជនសង្សយ័ទាំង២នាក់ខាងលើ ។
លុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទី សមត្ថកិច្ចយើងបានឈានទៅឃាត់ខ្លួន ជនដៃដល់ម្នាក់ទៀតឈ្មោះ សំ រិទ្ឋី (ហៅធីក្រញាញ់) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ចំណុចអូរសាឡូង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ និង ចាប់យកវត្ថុតាង៖ រួមមានដាវចំនួន០១ដើម និង កាំភ្លើងកែឆ្នៃចំនួន០២ដើម។
ក្នុងពេលសាកសួរជនសង្ស័យឈ្មោះ សំ រិទ្ឋី បានឆ្លើយបដិសេធ ប៉ុន្តែជនសង្ស័យចំនួន ០២ នាក់រួមមាន៖១.ឈ្មោះ ស្រី កទៀត ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះ ឡុង ឧត្តម(ហៅដំ) បានឆ្លើយបញ្ផាក់អះអាងចំពោះ សមត្ថកិច្ចយើងថា៖ គឺពិតជាឈ្មោះ សំ រិទ្ឋី(ហៅធីក្រញាញ់) ដែលបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យ ជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕