ស្វាយរៀង ៖ ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១២២ លោក វរសេនីយ៍ទោ សោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ស្ថិតនៅក្នុងភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលត្រូវសាងសង់ មានទំហំ ១៣,៥x៥,២ ម៉ែត្រ ចំណាយអស់ថវិកាចំនួន ១៥,០០០ ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។
ពិធីនេះមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយនាយរងការិយាល័យ លោកអធិការ អធិការរងស្រុកស្វាយជ្រំ លោកមេឃុំ លោក លោកស្រីនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ជាច្រេីនរូបទៀត៕






