ស្វាយរៀង ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី លោកឧត្ដមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តស្វាយរៀង ,លោកវរសេនីយ៍ឯក អ៊ន សុគន្ធ ស្នងការរងនិងលោកវរសេនីយ៍ឯក សំ សេដ្ឋា ស្នងការរង ជាអនុប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ បានចុះទៅជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាការពារចំនួន២៦នាក់(ប្រុស) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ ស្រុកស្វាយជ្រំ ។
ក្នុងពិធីនោះក័៏មានការអញ្ជើញចូលរួមពីលោកនាយ នាយរងការិយាល័យ-លោកអធិការនគរបាលស្រុកស្វាយជ្រំ -លោកជំទប់ទី១ឃុំបាសាក់ -លោកនាយ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាសាក់ សរុបវត្តមានចំនួន៣៨នាក់ ស្រី០១នាក់។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកឧត្ដមសេនីយ៍ត្រីស្នងការរង បានពាំនាំការផ្ដាំផ្ញើរសាកសួរសុខទុក្ខនិងថ្លែងអណរគុណពីលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តដល់បងប្អូនប្រជាការពារដែលកន្លងមកបានខិតខំលះបង់អស់ពីកម្លាំងកាយចិត្តសហការជាមួយសមត្ថកិច្ចយើងនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ខ្លួន និងបានឧបត្ថម្ភសំលៀកបំពាក់ប្រជាការពាចំនួន២៧កំផ្លេ,មួកចំនួន២៧មួក ,ស្បែកជើងចំនួន២៧គូរ ចែកជូនបងប្អូនប្រជាការពារផងដែរ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រីស្នងការរងនិងក្រុមការងារ បានចុះត្រួតពិនិត្យតាមបណ្ដារោងយាមប្រជាការពារនៅក្នុងមូលដ្ឋានឃុំបាសាក់ ស្រុកស្វាយជ្រំផងដែរ៕






