ខេត្ដស្វាយរៀង៖មានសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ថា លោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង កំពុងបើកដៃឲ្យក្រុមឈ្មួញវៀតណាមនិងឈ្មួញខ្មែរ សម្រុកកាប់ដើមអំពិលបារាំងធំៗ អារជៀកយកទៅលក់តាមអំពើចិត្ត ។
ពលរដ្ឋរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក បានរិះគន់ចំៗទៅលេី អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងជាអ្នកបើកភ្លើងខៀវ ទើបលោក ព្រាប ពុត នាយក សាលាបឋមសិក្សាត្រពាំងព្រីងនិងគូរកន ហ៊ានធ្វើអ្វី ៗតាមទំនើងចិត្ត ។
លោក លាក់ សម្បត្តិ មេឃុំព្រះអង្គប្រស្រែ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា លោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង ប្រាប់ថា លោកនាយកលក់ដើមអំពិលបារាំង ទៅឲ្យក្រុមឈ្មួញហើយ ដើម្បីយកលុយ មកកសាងសាលា។
លោក ព្រាប ពុត នាយកសាលា បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា លោកបានលក់អំពិលបារាំង ចំនួន៧ដើម ធំ គ្រាក់ៗ ទៅឲ្យឈ្មួញមែន តម្លៃក្នុងមួយដើម១លានរៀល សរុប៧លានរៀល ហើយក៍មានការព្រមព្រៀងគ្នា ជាមួយលោកគ្រូ អ្នកគ្រូ និងគណៈកម្មការអាចារ្យវត្តផងដែរ ដើម្បីលក់កសាងវត្ត ត្រពាំងព្រីង និងសាលាបឋមសិក្សាត្រត្រពាំងព្រីងហើយបុគ្គលមួយមួយចំនួនច្រណែនលោក ។
បញ្ហានេះប្រជាពលរដ្ឋ រស់ភូមិត្រពាំងព្រីង សោកស្តាយដើមអំពិលបារាំងយ៉ាងខ្លាំងព្រោះជាម្លប់សម្រាប់សិស្សានុសិស្ស ពួកគាត់ជាច្រើនគ្រូសារមានការងឿងឆ្ងល់ចំពោះ លោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង លក់យកលុយទៅណាវិញ បើសាលារៀនសាងសង់រួចរាល់អស់ហើយ គ្មាន គណៈកម្មការអាចារ្យវត្តដឹងនោះទេ បែរជាការលើកឡើង រវាងលោក មេឃុំ និងនាយកសាលា ព្រមទាំងពលរដ្ឋក្នុងមូលដ្ឋានខុសពីគ្នាទាំងអស់ ។
ប្រជាពលរដ្ឋរស់នៅ ភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ អំពាវនាវដល់ លោក សូ មុល អភិបាលស្រុករមាសហែក ពិនិត្យឡើងវិញ នៅទង្វើ មិនប្រក្រតី របស់ លោក ព្រាប ពុត នាយកសាលាបឋមសិក្សាត្រពាំងព្រីង និងគូរកន ហ៊ានឲ្យក្រុមឈ្មួញកាប់បំផ្លិចបំផ្លាញដើមអំពិលបារាំងធំៗ ដឹកជញ្ជួនយកទៅលកលកប្រទេសវៀតណាមបាន យ៉ាងរំភើយ៕