ស្វាយរៀង ៖ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកកម្លាំងនគរបាលក្រោមឪវ៉ាតដាក់អំពូសូឡាបំភ្លឺផ្លូវដើម្បីឲ្យមានភាពងាយស្រួសដល់បងប្អូនដែលធ្វើដំណើរនៅពេលយប់ចំនួន០២ដើមនៅចំណុចផ្លូវកែងភូមិទួលច្រេស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ម៉ោង៨និង៣០នាទី ស្ថិតនៅភូមិច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅក្នុងពេលនោះដែរក៏មានការអញ្ជើញចូលរួមពីលោកពីលោកអធិការរង,លោកនាយរងផ្នែក,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ លោកស្រីមេឃុំ លោកស្រីមេភូមិប្រជាការពារនិងប្រជាពលរដ្ឋផងដែរ។
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំលោកតែងតែយកចិត្តទុកដាក់អំពីសុខសុវត្តិភាពរបស់បងប្អូនប្រពរដ្ឋនៅក្នុងមូលដ្ឋានហើយបានគៀងគរសប្បុរសជនដើម្បីជួយឧបត្ថម្ភអំពូសូឡាដាក់បំភ្លឺតាមដងផ្លូវមួយចំនួនត្រង់កន្លែងស្ងាត់មានសភាពងងឹតនៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ។
ឆ្លៀតក្នុងឪកាសនោះដែរលោកអធិការស្រុកស្វាយជ្រំសូមថ្លែងអំអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភអំពូលសូឡាបំភ្លឺផ្លូវជាបន្តបន្ទាប់កន្លងមកសូមអស់លោកលោកស្រីមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






