ខេត្ដស្វាយរៀង៖ ពលរដ្ឋរស់នៅភូមិព្រៃស្រគុំនិងភូមិព្រៃតាយ័ន្ដ ឃុំពងទឹក ស្រុករំដួល ខេត្ដស្វាយរៀង ទទួលបានផ្លូវក្រាលថ្មបំបែក នាពេលខាងមុខដ៍ខ្លីនេះ ដែលមាន ទទឹងប្រវែង០៦ម៉ែត្រដែលមានកម្រាស់ ១.៥០សង់ទីម៉ែត្រប្រវែង៤០១០០ម៉ែត្រ ផ្លូវនេះជាផ្លូវមួយយ៉ាងសំខាន់នៅក្នុងឃុំពងទឹក ហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ ផ្លូវនេះទទួលរងការខូចខាតយ៉ាងខ្លាំង ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ហើយ ផ្លូវមួយខ្សែដែលជាគម្រោងថវិការមូលនិធិសម្រាប់អភិវឌ្ឍន៍ឃុំ ក្រោមការដឹកនាំរបស់លោក ហែម ស៊ីណា អភិបាលស្រុករំដួលនាពេលបច្ចុប្បន្ន ក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកការដ្ឋានជួសជុលផ្លូវដីក្រាលថ្មបំបែកនេះក្រោមអធិបតីភាពឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ដស្វាយរៀង និងជាប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក មានការអញ្ចើញចូលរួមពី ៖លោក នួន ឧត្ដម អភិបាលរង នៃគណៈអភិបាលស្រុករំដួល តំណាងដ៏ខ្ពង់ខ្ពស់លោកហែម សុីណា អភិបាលស្រុករំដួល ,មន្ដ្រីបច្ចេកទេសប្រចាំស្រុករំដួល,លោកប្រធានក្រុមហ៑ុន ,លោកអធិការរងស្រុក, លោកមេបញ្ជាការរងអាវុធហត្ថស្រុក,លោកមេឃុំ,លោកមេភូមិ, លោកនាយប៉ុស្ដិ៍ និងអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ នាព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២២ ។
ឯកឧត្តម រស់ ផារិទ្ធ បានឲ្យដឹងថា អាជ្ញាធរខេត្ត អាជ្ញាធរស្រុករំដួល អាជ្ញាធរ ភូមិ ឃុំ តែងតែយកចិត្តទុក្ខដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាទុក្ខកង្វល់របស់អាជ្ញាធរនៅពេលពិបាកផ្លូវសំរាប់ធ្វើដំណើរជាពិសេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ សម្ដេចតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើង ព្រោះបញ្ហាទាំងនេះជាតម្រូវការប្រចាំថ្ងៃរបស់បងប្អូនដែលរស់នៅគ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់នៅទីនោះត្រូវមាន ផ្លូវ ទឹកភ្លើង ជាចាំបាច់។
ឯកឧត្តមអភិបាលរងខេត្ត រស់ ផារិទ្ធ មានប្រសាសន៍ថា៖ ផ្លូវ ប្រឡាយទឹក តូចឬធំគឺជាសរសៃឈាមនៃខឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ជាធនធាននៃការអភិវឌ្ឍប្រទេសជាតិទៅរកភាពរីកចម្រើនផងដែរ ។
ឯកឧត្តមបានផ្តាំផ្ញើរបងប្អូនពលរដ្ឋថា៖ ពេលបានផ្លូវលំមួយខ្សែក្រាលថ្មបំបែកល្អងាយស្រួលក្នុងការធ្វើដំណើរហើយសូមចូលរួមថែរក្សា ឱ្យបានគង់វង្ស ព្រោះផ្លូវនេះជារបស់យើងទាំងអស់គ្នា មិនមែនជារបស់បុគ្គលណាម្នាក់ឡើយសំរាប់ធ្វើជាកម្មសិទ្ធឡើយ។
ឯកឧត្តមសូមឲ្យលោកតា លោកយាយ ពុក ម៉ែ បងប្អូនទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតនាពេលខាងមុខឱ្យបានគ្រប់ៗគ្នានិងបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ក្រោមនយោបានឈ្នះ ឈ្នះ ។
នៅចុងបញ្ចប់ ឯកឧត្តមអភិបាលរងខេត្តបានផ្តាំផ្ញើរដល់ក្រុមហ៊ុនថាក្រោយទទួលបានពីការសម្ពោធបើកការដ្ឋានហើយដំណើរការចាប់ពីថ្ងៃនេះតទៅគឺធ្វើយ៉ាងណាតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ។ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដល់ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចំនួន ១០០នាក់ ដោយក្នុងម្នាក់ ទទួលបសនក្រមា ១ ផងដែរ ៕






