(ស្វាយរៀង )៖ នៅថ្ងៃទី២២ខែ មករា ឆ្នាំ ២០២៣នេះក្រុមការងារប្រចាំខេត្តស្វាយរៀងបាននាំយកមូលនិធិក្រុមហ៊ុនឆ្នោតខ្មែរមហាសំណាង ចូលរួមឧបត្ថម្ភអធិការនៃអធិការរដ្ឋាននគរបាលស្រុកស្វាយជ្រំចំនួន៥០មុឺនរៀល ដើម្បីចូលរួមចំណែកជួលជុលកសាងអង្គភាពឲ្យមានភាពងាយស្រួលក្នុងការផ្តល់សេវ៉ាសាធារណៈជូនបងប្រជាពលរដ្ឋ។
ក្រុមហ៊ុនខ្មែរមហាសំណាងតែងតែចូលរួមចំណែកការងារសង្គមនៅទូទាំងប្រទេស និងនៅតែបន្តនាំយកនូវថវិកានិងសំភារៈផ្សេងៗ ជួយដល់ជនក្រីក្រខ្វះខាតខ្លាំង អាជ្ញាធរនៅតាមមូលដ្ឋាន និងជាពិសេសជនដែលគ្មានទីពឹងងាយរងគ្រោះជាបន្តបន្ទាប់នៅតាមមូលដ្ឋាន ពោលគឺជួយទៅតាមអ្វីដែលក្រុមហ៊ុនអាចជួយទៅបាន។
ក្រុមហ៊ុនខ្មែរមហាសំណាង ជាក្រុមហ៊ុនឆ្នោតខ្មែរស្របច្បាប់មានអាជ្ញាបណ្ណត្រឹមត្រូវ និងមានប្រតិបត្តិការទូទំាងព្រះរាជាណាចក្រកម្ពុជាដោយអនុលោមទៅតាមច្បាប់ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ៖ ដោយមានការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាជីវករ និងអ្នកផ្សងសំណាង ឆ្នោតមហាសំណាងត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់អាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀតគឺគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។
ឆ្លៀតនាឪកាសនោះដែរ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនៃការរដ្ឋាននគរបាលស្រុកស្វាយជ្រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ម៉ៃ ទិត្យ នាយកផ្នែកលក់ភូមិមួយ ភ្នាក់ងារមួយរបស់ ក្រុមហ៊ុនខ្មែរមហាសំណាងសម្រាប់ការផ្តល់ជាថវិកាដល់អធិការស្រុកស្វាយជ្រំក្នុងការកសាងអង្គភាពដើម្បីឲ្យមានភាពងាយស្រួលក្នុងការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋទូទៅ៕







