ស្រុកស្វាយជ្រំ ៖ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ បានបញ្ជាក់ថាថ្ងៃនេះជាងចាក់បង្ហើយធ្នឹមរបងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។
លោកអធិការនគរបាលស្រុក សូមអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលតែងតែជួយឧបត្ថម្ដដល់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងអង្គភាពក៏ដូចជាអំពូសូឡាសម្រាប់ដាក់បំភ្លឺតាមដងផ្លូវក្នុងមូលដ្ឋានស្រុកជាបន្តបន្ទាប់កន្លងមក។
ឆ្លៀតក្នុងឪកាសនោះដែរលោកអធិការសូមគោរពជូនពរដល់សប្បុរសជនទាំងអស់មានសុខភាពល្អ រកទទួលទានមានបាន អាយុយឺនយូរ ព្រមទាំងជួបនូវពុទ្ធទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏៕






