(ស្វាយរៀង) នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានដាក់បទបញ្ជាដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ត្រូវចេញល្បាតចល័តដើម្បីការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងសមត្ថិកិច្ចចំណុះឲ្យអធិការនគរបាលស្រុកស្វាយជ្រំទាំងអស់ត្រូវតែអនុវត្តតួនាទីក្នុងនាមនគរបាលធ្វើយ៉ាងណាការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាឲ្យបាននូវភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចនៅតាមមូលដ្ឋាន។
លោកអធិការនគរបាលស្រុកបានបញ្ជាក់បន្ថែមថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បើបងប្អូនមានបញ្ហបន្ទាន់ឬបានដឹងអំពីការប្រព្រឹត្តិបទល្មើសផ្សេងៗអាចទំនាក់ទំនងបានគ្រប់ពេលដើម្បីកម្លាំងអន្តរាគមន៍ចុះជួយបានទាន់ពេលវេលា📞097 778 0087។សូមអរគុណ!






