លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ និងភរិយា ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្តស្វាយរៀង សូមគោរពអបអរសាទរដោយស្មោះ ជូនចំពោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងមុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងបុត្រជាទីស្រឡាញ់ សូមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕







