ខេត្ដស្វាយរៀង ៖ កាលពីថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆកាឆ្នាំ២០២៣នេះ ដោយមានសន្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយទាំងអស់ បានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា វត្តប្រជុំអង្គ ស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ដោយមានចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងភរិយាព្រមទាំងបុត្រ និង បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ។
នៅក្នុងពិធីដង្ហែអង្គកឋិនទាននោះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវអស់លោក លោកស្រី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងភរិយាព្រមទាំងបុត្រ លោកគ្រូអាចារ្យ គណៈកម្មការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនអង្គ/នាក់។
ព្រះគ្រូចៅអធិការវត្តបានមានសង្ឃដីការថា អង្គកឋិនទានគឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំបន្ទាប់ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែ ២៩ថ្ងៃតែប៉ណ្ណោះគឺចាប់ពីថ្ងៃ១រោចខែអស្សុច ដល់ថ្ងៃ១៤កើត ខែកត្តិកជារៀងរាល់ឆ្នាំ ហើយ ក្នុងវត្តនីមួយៗ អាចដង្ហែរអង្គកឋិនទានបានតែម្តងក្នុងមួយឆ្នាំដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមានស្បង់ចីវរនិងសង្ឃាដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀតសម្រាប់ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានមហាសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខផងដែរ ។ ព្រះអង្គបានមានសង្ឃដីការបន្តទៀតថា ការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នា លើកស្ទួយវិស័យព្រះពុទ្ធសាសនា កសាងទីវត្តអារាមបានជាបន្តបន្ទាប់ ដូចនៅពេលនេះក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹងនាំរបស់រាជរដ្ឋាភិបាលធ្វើឲ្យមានការរីកចំរើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រគួរឲ្យកដសម្គល់ផងដែរ។
ព្រះគ្រូចៅអធិការវត្ត «ប្រជុំអង្គ »ក៏សូមប្រគេនពរនិងជូនពរដល់ព្រះសង្ឃគ្រប់អង្គ ឯកឧត្តមលោកជំទាវ លោក លោកស្រី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានចូលរួមធ្វើបុណ្យទាំងអស់ឱ្យទទួលផលពីបុណ្យអង្គកឋិនទាននេះគ្រប់ៗគ្នាកុំបីអាក់ខានឡើយ៕.






