ខេត្ដស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្តីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន ចំនួន ០៦នាក់ ក្នុងចំណោមបក្សពួក ១០នាក់ បញ្ចូនទៅតុលាការខេត្ដស្វាយរៀង នៅរសៀលថ្ងៃ១១ខែធ្នូឆ្នាំ២០២៣នេះ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក នៅភូមិចក ឃំុកំពង់ចកស្រុករំដួល ខេត្ដស្វាយរៀង ។
សូមរម្លឹកផងដែរថា នៅវេលាម៉ោង០០និង៥៤ រំលងអធ្រាត ថៃ្ងទី១០ខែធ្នូឆ្នាំ២០២៣មានករណីក្មេងទំនើង ចំនួនពីរក្រុមប្រដាប់ដោយកាំបិតផ្គាក់ និងដុំថ្មដេញកាប់គ្នាប្រសេចប្រសាចពេញដងផ្លូវនៅត្រង់ចំណុចភូមិចក ឃំុកំពង់ចក ស្រុករំដួល ភ្លាមពេលនោះសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ និងដេញចាប់ក្រុមក្មេងទំនើង ក្រុមក្មេងក៏បានយកដុំឥដ្ឋគប់មកលើសមត្ថកិច្ចដែលស្ទាក់នៅពីខាងមុខត្រូវចំឈ្មោះ ភី សំអ៊ែល ភេទប្រុស តួនាទីនាយរងប៉ុស្តិ៍ស្វាយចេក ត្រូវចំថ្គាមផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ ។
ក្រុមក្មេងទំនើងក៏បានផ្តួលម៉ូតូ ហើយរត់គេចខ្លួនបាត់ និងបានបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន ៖ ម៉ូតូចំនួន ០២គ្រឿង, ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1k.1279និង ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L. 0552,កាំបិតផ្គាក់ ១ដើម
,ដុំថ្ម ១ដុំ
និង ស្បែកជើង ៣គូ ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុករំដួល បានកសាងសំណុំរឿងនិងបញ្ខូនទៅតុលាការខេត្ដស្វាយរៀងចំពោះជនសង្ស័យចំនួន៤នាក់់ទៀតសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដ ៕






