ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមជម្រាបជូនសារធារណៈជនថា ផេកហ្វេសប៊ុកមានឈ្មោះ ” Sok Ny លក់ ipad និង JBL ” ទីតាំងនៅជិតរង្វង់មូលនាគព័ន្ធ ខេត្តស្វាយរៀង ជាផេកក្លែងក្លាយ ហើយក៏ពុំមានទីតាំងនៅក្នុងមូលដ្ឋានខេត្តស្វាយរៀងដែរ ។
សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកថា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានហ្មត់ចត់ ច្បាស់លាស់ មុននឹងសម្រេចទិញសម្ភារៈផ្សេងៗ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។






