ស្វាយរៀង ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៥០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ព្រមទាំងប្រជាការពារភូមិចុះជួយសាងសង់បង្ហើយផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជាមួយក្រុមស.ស.យ.ក ខេត្ត និងស.ស.យ.កស្រុកស្វាយជ្រំដែលមានឈ្មោះ ប៉ក់ យ៉េន ភេទស្រី អាយុ៨៣ឆ្នាំ ស្ថិតនៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
+ដោយមានការចូលរួម:
១.លោកស្រី ជុំ ម៉ៅលក្ខិណា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត
២.លោក សុខ សារ៉ូតសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត និងសមាជិក ព្រមទាំងសមាជិក ស.ស.យ.ក ស្រុកស្វាយជ្រំ
៣.លោកវរសេនីយ៍ត្រី ម៉ៅ ភាគ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ និងលោកនាយរងប៉ុស្តិ៍ ព្រមទាំងប្រជាការពារភូមិ។






