ស្វាយរៀង៖ពលរដ្ឋធ្វើដំណើរក៏ដូចជាពលរដ្ឋរស់នៅតាមអមសងខាងផ្លូវតាមផ្លូវច្រកចូលទៅច្រកទ្វារតំបន់ព្រំដែនបុសមន សុំសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការទៅលើក្រុមរថយន្ត,រុឺម៉កនិងរថយន្ដកែឆ្នៃដែលដឹកសំពីងសំពោងជៀសវាងគ្រោះកើតឡើងដោយ យថាហេតុ។
ពលរដ្ឋបានលើកឡើងថាកន្លងមកឃើញមានរថយន្ត,រុឺម៉កនិងរថយន្ដកែរឆ្នៃបានក្រឡាប់ជាបន្តបន្ទាប់ដោយផ្ទុកទំនិញសំពីងសំពោងដូច្នេះហើយពួកគាត់ភ័យខ្លាចពីសុវត្ថិភាពការធ្វើដំណើរតាមដងផ្លូវនិងការរស់នៅប្រចាំថ្ងៃផងដែរ ។
ពួកគាត់បានលើកឡើងបន្តថាជារៀងរាល់ថ្ងៃពួកគាត់ឃើញមានរថយន្តដែលដឹកសំពីសំពោងទាំងនេះធ្វើដំណើរបានយ៉ាងរលូននៅតាមដងផ្លូវដោយពួកគាត់មិនដឹងថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានហៅគាត់ទៅផាកពិន័យតាមច្បាប់ឬធ្វើការអប់រំនោះទេ ដើម្បីឲ្យពួកគាត់រាងចាលនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ ។
ពលរដ្ឋឃុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងស្រុករំដួល មេត្តាជួយចាត់វិធានការចំពោះករណីខាងលើនេះផងដើម្បីពលរដ្ឋធ្វើដំណើរ ក៏ដូចជាអ្នករស់នៅអមសងខាងផ្លូវ មានសុវត្ថិភាពក៏ដូចជាភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ។
ជុំវិញករណីខាងលើនេះដែរសារព័ត៌មានយើងមិនអាចសុំកាប់បំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបាននៅឡើយនោះទេ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការ៕





