(ស្វាយរៀង )អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរងទទួលការងារព្រហ្មទណ្ឌកម្រិតស្រាល និងជាអនុប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញចុះការពារគោលដៅ ព្រំប្រទល់ស្វាយរៀង–ព្រៃវែង និងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោក ព្រមទាំងកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះដាក់ពង្រាយនៅតាមគោលដៅក្នុងមូលដ្ឋាន ដើម្បីស្តាប់សភាពការណ៍ និងបង្ការទប់ស្កាត់រាល់ឧបាយកលក្រុមជ្រុលនិយមដែលមានចេតនាប្រឆាំង និងរាជរដ្ឋាភិបាលស្របច្បាប់។
+លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងប្រចាំការនៅអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ ត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើង ព្រមទាំងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចូលរៀននិងចេញពីសាលារៀន។
+កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិសាស្រ្តរបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទំនាក់ទងជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ។
+ផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក និងចុះថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅឃុំបាសាក់។
#សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកអធិការនគរបាលស្រុកស្វាយជ្រំបានបញ្ជាក់ថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក បើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេល 097 778 0087៕






