ស្វាយរៀង ៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងចុះការពារគោលដៅ ព្រំប្រទល់ខេត្តស្វាយរៀង–ខេត្តព្រៃវែង។ ដោយអនុវត្តបទបញ្ជា កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះដាក់ពង្រាយនៅតាមគោលដៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងដើម្បីអន្តរាគមន៍ទប់ស្កាត់រាល់សភាពការណ៍ដែលកើតមានឡើងជាយថាហេតុ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងប្រចាំការនៅអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ ត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើង ព្រមទាំងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចូលសាលារៀននិងចេញពីសាលារៀន។
+កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិសាស្រ្តរបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទំនាក់ទងជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងការពារគោលដៅពិនិត្យ ចុះឈ្មោះបោះឆ្នោតតាមការិយាល័យនីមួយៗ។
+ផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក និងចុះថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំឈើទាល។
លោកអធិការនគរបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញនៃអធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវបន្តអនុវត្តបទបញ្ជាឲ្យបានជាប្រចាំក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសរឿងក្មេងទំនើងដែលអុកឡុក ឬបង្កភាពអាណាធិតេយ្យក្នុងមូលដ្ឋានត្រូវស្រាវជ្រាវកំណត់មុខសញ្ញាឲ្យបានជាដាច់ខាត មួយវិញទៀត ត្រូវបន្តអនុវត្តគោលនយោបាយភូមិ /ឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព ត្រូវបង្ក្រាបដាច់ខាតរាល់សកម្មភាពទាំងឡាយណាដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋដែមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករន្ត្រី។
ក្នុងនាមអធិការនៃអធិការដ្ឋាននគរបានស្រុកស្វាយជ្រំ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ សូមផ្តាំផ្ញើ និងសូមណូមពរដល់បងប្អូនទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯងនិងអ្នកដទៃ«ថ្ងៃនេះឬថ្ងៃស្អែកសូមកុំមានគ្រោះថ្នាក់ចរាចរណ៍» ។
លោកអធិការនគរបាលស្រុកស្វាយជ្រំបានបញ្ជាក់បន្ថែមថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេល ២៤ម៉ោងលើក២៤ម៉ោង ដែលមានលេខ ៖«097 778 0087 » ដើម្បីកម្លាំងអន្តរាគមន៍ចុះទៅជួយបានទាន់ពេលវេលា សូមអរគុណ ៕






