ស្វាយរៀង ៖ ព្រឹកថ្ងៃចន្ទ ០៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យ បញ្ចុះកម្លាំងនៅតាមគោលដៅ ការពារសន្តិសុខ របៀបរៀបរយ ដេីម្បីធានាសុវត្ថិភាព ជូនបេក្ខជនប្រលង និងកាពារមធ្យោបាយធ្វើដំណើរ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ទន្ទឹមនិងនេះផងដែរ ដោយសារប្រទេសជាតិយើងមាន សុខសន្តិភាពពេញលេញ ទើបយើងមានឱកាសបានសិក្សារៀនសូត្រប្រឡងយកសញ្ញាបត្រផ្សេងៗជាបន្តបន្ទាប់ រួមទាំងអាចប្រឡងធ្វើមន្ត្រីរាជការបានទៀតផង ។
សូមបញ្ជាក់៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ណាមួយ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤/២៤ម៉ោង មានដូចខាងក្រោម៖
-ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង: 0977780007
–អធិការដ្ឋាននគរបាលក្រុងស្វាយរៀង: 0977780085
–អធិការដ្ឋាននគរបាលក្រុងបាវិត: 0977780086
–អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ: 0977780087
–អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍: 0977780088
–អធិការដ្ឋាននគរបាលស្រុកស្វាយទាប: 0977780089
–អធិការដ្ឋាននគរបាលស្រុករំដួល: 0977780090
–អធិការដ្ឋាននគរបាលស្រុកចន្ទ្រា: 0977780091
–អធិការដ្ឋាននគរបាលស្រុករមាសហែក: 0977780092 ។
បេក្ខជនប្រលង ក៏ដូចជាប្រជាពលរដ្ឋ បានសម្ដែងនូវភាពសប្បាយរីករាយ និងកក់ក្ដៅជាទីបំផុត ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ និងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅក្រៃលែងចំពោះកម្លាំងមន្ត្រីនគរបាល ទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារ ថែរក្សាទ្រព្យសម្បត្តិព្រមទាំង យានជំនិះ គ្រប់ប្រភេទដោយឥតគិតថ្លៃជូនបងប្អូនបេក្ខជនប្រលង ក្នុងមូលដ្ឋានដែលអញ្ជើញមកពីទីជិតឆ្ងាយនិងស្នាក់នៅតាមបណ្ដាវត្តអារាមទាំងអស់ទូទាំងខេត្តស្វាយរៀង ៕






