តាកែវ ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណា បានប្រកាស់ឲ្យបងប្អូនប្រុងប្រយ័ត្ន ព្រោះស្ពានមួយទៅកាន់ស្រុកបុរីជលសារ ត្រូវកាត់ផ្តាច់ដោយសារទឹកជន់ហូរខ្លាំង ។
នឹះបើយោងតាមផេកហ្វេសប៊ុក ផ្លូវការរបស់លោកវ៉ី សំណាង អភិបាន នៃគណៈអភិបាលខេត្តតាកែវ។
ប្រជាពលរដ្ឋ នៅតំបន់ខាងលើ កំពុងមានការភ្ញាក់ផ្អើល និងជាការព្រួយបារម្ភផងដែរ ក្រោយពេលស្ពានមួយកន្លែងត្រូវបានកាត់ផ្តាច់ដោយសារទឹកហូរខ្លាំងពេក បង្កឱ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន ។
ជាមួយគ្នានេះរដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុក បុរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្នសិន ។
ប្រភពបន្តថា ចំពោះមូលហេតុស្ពានមួយកន្លែងស្ថិតនៅក្នុង ភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ដោយសារការហូរច្រោះ ខ្លាំង។
ដូច្នេះ សូមបងប្អូនដែលត្រូវធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាប្រើប្រាស់មធ្យោបាយផ្លូវទឹកវិញសិន។






