ភ្នំពេញ ៖ នៅថ្ងៃចន្ទ័ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនិងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០០នាទី ដោយបានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ពាំនាំថវិកាសរុបចំនួន ៦០០,០០០រៀល និងសម្ភារមួយចំនួនជូនដល់ មន្ត្រីចំនួន ០៣រូប ដែលមានជីវភាពខ្វះខាតនិងមានជំងឺ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ សូមគោរពជូនពរ ឯកឧត្តម ជួបពុទ្ធ ពរទាំង០៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លៀតឡើយ។






