(ស្វាយរៀង ) ៖ នៅថ្ងៃទី១៨.១១.២០២៤ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនគរបាលស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២.០០០.០០០រៀល(ពីរលានរៀល) សម្រាប់ការសាងសង់របងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដែលកំពុងសាងសង់។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ តំណាងអោយកងកម្លាំងទាំងអស់ នៅក្នុងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សូមគោរពជូនពរដល់ ឯកឧត្តម ខាំ សុផារី និងក្រុមគ្រួសារ សូមមានសុខភាពល្អកម្លាំងមាំមួន ព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំជាន់ខ្ពស់ប្រគល់ជូន និងសូមជួបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






