ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបន្តបញ្ជូនជនសង្ស័យចំនួន០៩នាក់ទៅតុលាការករណីប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀន។
កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះក្រោយបញ្ចប់និតិវិធីសាកសួ។
គួរបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានខិតខំប្រឹងប្រែងបញ្ជាអោយមន្ត្រីនគរបាលក្រោមឱវាទស្រាវវជ្រាវបង្កា ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានដើម្បីធានាបាននូវសុខសុវត្តិភាពជួនប្រជាពលរដ្ឋ។
ជាក់ស្តែងគេសង្គេតឃើញថាអធិការរដ្ឋាននគរបាលខណ្ឌដែលមានប៉ុស្តិ៍នគរបាលចំនួន០៦ដែលជាសេនាធិការអោយខណ្ឌតែងតែយកចិត្តទុកដាក់ទទួលនូវបទបញ្ជាពីគណះអធិការ(លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង)ហើយបង្ក្រាបបានច្រើនបទល្មើសនិងច្រើនករណីក្នុងការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងបទល្មើសផ្សេងៗក៍ច្រើនណាស់ដែ។ធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខសម្តែងការសាទរនិងមានទំនុកចិត្តខ្លាំងចំពោះការដឹកនាំរបស់លោកអធិការរូបនេះ។
មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង០៩នាក់ខាងលើគឺពាក់ព័ន្ធនឹងករណីប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀន។
ក្នុងនោះដែលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕






