ស្រុកទឹកឈូ (ខេត្តកំពត) ៖ កម្លាំងជំនាញខេត្ត កំពតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានចុះបង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនហេតុការណ៍នេះកើតឡើងនៅថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៥:០០ នាទី ឋិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ។
សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់មាន ឈ្មោះ ម៉ាត់ សុខរី ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
វត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំញៀនបានចំនួន ១៤ កញ្ចប់ (ធំ ០១ កញ្ចប់) ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕






