ភ្នំពេញ៖បើករថយន្តព្រុស (PRIUS) រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ វៀចអស់មួយកង់បណ្តាលអោយរងការខូចខាតរថយន្តយ៉ាងដំណំ តែសំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ កាលពីវេលាម៉ោង០៤ទាបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅជិតគល់ស្ពានអាកាសក្បាលថ្នល លេីកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់អោយដឹងថាកើតមុនពេលកើតហេតុ គេបានឃើញ នារីវយ័ក្មេង រូបស្រស់សោភាម្នាក់ មិនដឹងថាចេញពីកម្មវីធីជួបមិត្តភក្ត័នៅកន្លែងណានោះ គឺបានបើករថយន្តមួយគ្រឿង ម៉ាក់ តូយូតាព្រុស (TOYOTA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AZ-6486 បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនព្រមទាំងស្រវឹងផងនោះ ខណៈមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិងរបាំងថ្មពុះចែកផ្លូវ បណ្តាលវៀចអស់មួយកង់ ព្រមទាំងធ្វើអោយរថយន្តរងការខូចខាត បែកកង់មុខចំហៀងខាងឆ្វេង ផ្ទុះពោងសុវត្តិភាពទាំងពីរ ហេីយព្យាយាមបើកចេញពីកន្លែងកើតហេតុ ប្រហែល៥០ម៉ែត្រ ទេីបផ្ទុះកង់មុខខាងឆ្វេង បន្តដំណេីរទៅមុខលែងរួច ។
ហើយភ្លាមៗនោះដែរ ក៍មានរ៉ឺម៉កដឹកបន្លែមួយគ្រឿង បានបើកមកពីក្រោយ យកដេប៉ាឡេីងស្ពានក្នុងល្បឿនលឿន វ៉ាក់អឺចាប់ហ្វ្រាំងមិនទាន់ ក៍ជ្រុលទៅបុកនិងគូថក្រោយខាងលើបណ្តាលអោយរងការខូចខាតបន្ថែមទៀត ។
ភ្លាមៗនោះដែរ ភាគីខាងរ៉ឺម៉កដឹកបន្លែ បានធ្វើការ សម្របសម្រួលគ្នា ជាមួយនិងខាងរថយន្ត ដោយយល់ព្រមសងការខូចខាត ទៅខាងរថយន្ត ចំនួន៥០ដុល្លារបញ្ចប់រឿងតែម្តង ។
ក្រោយកើតហេតុ ដោយសារតែរថយន្តខាងប៉ះពាល់ជាមួយនិងទ្រូងផ្លូវ ហើយណាមួយអ្នកបើកបរស្រវឹងផងនោះ សមត្ថកិច្ចជំនាញ់ក៍បានធ្វើការឃាត់ខ្លួន ទាំងអ្នកបើកបរ និងរថយន្តបង្កយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយ៕ដោយ៖លោកសំនៀង