ក្រុងកំពត ៖កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការក្រុងកំពត បានបង្រ្គាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឋិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ថ្ងៃពុធ ០២កើត ខែអាសាឍ ឆ្នាំកុរ
ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១៩និង៣០នាទីយប់ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ តាំ វិសល ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
សម្ភាៈដកហូតបានរួមមាន ថ្នាំញៀនបានចំនួន ០៤ កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕






