ខេត្តកំពត ៖កម្លាំងជំនាញខេត្តកំពតសហការជាមួយអធិការស្រុកទឹកឈូ បានបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅលើភ្នំបូកគោ ឋិតក្នុងស្រុកទឹកឈូ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យបានចំនួន ០៧ នាក់រួមមាន ១.ឈ្មោះ ស កើន ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ។
២.ឈ្មោះ ពៅ ពេជ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំនាក់លឿង ស្រុកពាមរ ខេត្តព្រៃវែង ។
៣.ឈ្មោះ ចាន់ ប្រាជ្ញា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់ភូមិបាកា ឃុំផ្សាអណ្ដែត ស្រុកអូតាប៉ោង ខេត្តពោធិ៍សាត់ ។
៤.ឈ្មោះ ហោម ចំរុង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិកំពង់ហាយ ឃុំកំពង់ហាយ ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំ ។
៥.ឈ្មោះ ផល ចាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកភ្នំបាសិត ខេត្តកណ្ដាល ។
៦.ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
៧.ឈ្មោះ ទូច សាមេត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
សម្ភារ:ដកហូតបានរួមមាន ថ្នាំញៀនចំនួន ១៤១ កញ្ចប់ ធំ ០១ កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕






