ខេត្តកំពត ៖ កម្លាំងជំនាញខេត្តកំពតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជុំគីរី បានបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង១៨ នាទី
ប្រពភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ មានឈ្មោះ មុត កុយ ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ។
វត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំញៀនចំនួន ១២ កញ្ចប់តូច ០៤ កញ្ចប់ធំ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕






