ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣ នេះ លោកស្រីមេឃុំស្វាយធំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយធំនិងលោក
ប្រធានអនុសាខាសមាគមរាជសីស្រុកស្វាយជ្រំ បាននាំយកសម្ភារៈកង់និងថវិការបស់លោកអភិបាលស្រុកស្វាយជ្រំ និងសមាគមរាជសីស្រុកស្វាយជ្រំ ទៅចែកជូនដល់កុមារី ឈ្មោះ ផេង ស្រេងអាយុ8ឆ្នាំ ដែលត្រូវម្ដាយស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ ២០២៣ និងឪពុកបានស្លាប់កាលពីឆ្នាំ២០២១ ដោយសារជំងឺរ៉ាំរ៉ៃ និងប្រជាពលរដ្ឋចូលរួមនៅភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សម្ភារ:ចែកជួនរួមមាន ៖ សារ៉ុងចំនួន១៥ ដែល ជាអំណោយ របស់លោកអភិបាលស្រុកស្វាយជ្រំ សម្រាប់អ្នកចូលរួម
សម្ភារៈនិងថវិការបស់សមាគមរាជសី
មាន កង់១ មានតម្លៃ250,000រៀល ហ្នឹងថវិកា50,000 រៀល ចូលរួមពី.លោកអោ ភាពនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយធំ និងថវិកាឃុំ 20,000 រៀល
+លោក ឃ្លី សំអូននៅវិទ្យាស្ថានសម្ដេចតេជោខេត្តស្វាយរៀង20,000រៀល ៕






