ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ
អធិការនគរបាលស្រុកស្វាយជ្រំ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ពេជ្រ រតនា មេបញ្ជាការរងផ្នែកសិករងស្រុកស្វាយជ្រំ និងភរិយា ដែលបានជួយឧបត្ថម្ភដី ចំនួន០៥ឡាន ដើម្បីចាក់បំពេញនៅខាងមុខអធិការនៃអធិការដ្ឋាននគរបាលស្រុក។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ តំណាងអោយកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុក សូមជូនពរលោក ពេជ្រ រតនា និងក្រុមគ្រួសារ មានសុខភាពល្អ ប្រកបកិច្ចការងារសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន សូមរកទទួលទានមានបាន និង សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






