(ខេត្តស្វាយរៀង) ៖ លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បាននាំយកថវិការបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការនគរបាលខេត្ត និងលោកជំទាវ អ៉ិច ស្រីស្រស់
និងសម្ភាររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់លោកតា ថោង លន់ អាយុ៨៥ឆ្នាំ និងលោកយាយ គង់ ធៀម អាយុ៨៣ឆ្នាំ(ជាប្រពន្ធលោកតា) មានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០២៤នេះ។
នាឪកាសនោះដែរក៏មានអញ្ជើញចូលរួមពីសំណាក់ លោកស្រី ពៅ បណ្តាំ មេឃុំតាសួស , លោកវរសេនីយ៍ត្រី គង់ សំណាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស ព្រមទាំងក្រុមកាងារ លោកមេភូមិ យុវជន សសយក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាក់ថា សម្ភារ និងថវិកា របស់សប្បុរសជនដែលនាំយកទៅចែកជូនរួមមាន៖អង្ករ២៥គ.ក,មីម៉ាម៉ា១កេស,ម៉ុង១,ភួយ១ និងថវិកាចំនួន២៩០.០០០រៀល(ម្ភៃប្រាំបួនមុឺនរៀល)។
ថ្លែងនាឪកាសនោះដែរលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្តស្វាយរៀង លោកអភិបាលស្រុកស្វាយជ្រំ ផងដែរ ។ លោកបានបញ្ជាក់បន្ថែមថាកាលដែលយើងមានឪកាសជួបជុំគ្នាចែករំលែកក្តីស្រលាញ់ ផ្តល់ស្នាមញញឹមដល់ចាស់ជរា ជនពិការ ក្មេងកំព្រា គ្រួសារងាយរងគ្រោះ បានយ៉ាងរលូនបែបនេះគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេង ជាមរតកដែលមិនអាចកាត់ថ្លៃបាន និងបានបន្សល់ទុកដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំ និងការពារដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមាន ៖ ១.លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកជំទាវ ថវិកាចំនួន១០០.០០០រៀល។
២.មន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាខេត្ត មានដូចជា ៖អង្ករ២៥គ.ក,មីម៉ាម៉ា១កេស,ម៉ុង១,ភួយ១។
៣.លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ ថវិកាចំនួន៧០.០០០រៀល។
៤.ជាង ជ័យ អាជីវករថ្នល់កែងឈើទាល ថវិកាចំនួន៥០.០០០រៀល។
៥.លោកស្រីមេឃុំតាសួស ថវិកាចំនួន៣០.០០០រៀល។
៦.លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស ថវិកាចំនួន២០.០០០រៀល។
៧.លោក ឯក ហ៊ុន ថវិកាចំនួន២០.០០០រៀល សរុបថវិកាចំនួន២៩០,០០០រៀល។
ឆ្លៀតក្នុងឪកាសនោះដែរលោកស្រីមេឃុំតំណាងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអធិការនគរបាលស្រុកស្វាយជ្រំនិងក្រុមការងារ ព្រមទាំងសប្បុរសជនទាំងអស់ដែលមានចិត្តសប្បុរសធម៌ដែលតែងតែជួយឧត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់នៅក្នុងតាសួសរហូតមក សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ សំណាងល្អជោគជ័យគ្រប់ភារកិច្ចការងារ និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខាពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






