ស្វាយរៀង ៖ នៅល្ងាចថ្ងៃទី២០.០៧.២០២៤ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ សូមថ្លែងអំណរព្រះគុណចំពោះ ព្រះចៅអធិការវត្តស្វាយជ្រំ ព្រះនាម ប៉ែន ដារ៉ូ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានឲ្យដឹងថាសម្ភារដែលព្រះតេជគុណនាំយកទៅឧបត្តម្ភ រួមមាន ៖ :អង្ករ៥០គ.ក,មីម៉ាម៉ា១កេស,ទឹកក្រូច១កេស,ទឹកត្រី២យួរ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ តំណាងកម្លាំងនគរបាលស្រុកស្វាយជ្រំ សូមប្រគេនពរ ជូនចំពោះព្រះតេជគុណ មានព្រះជន្មយឺនយូរជាងរយព្រះវស្សានិងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខពៈលៈ កុំបីឃ្លៀងឃ្លាតឡើង ៕






