កំពង់ចាម ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យដែលបង្ក្រាបនៅស្រុកបាធាយភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញខេត្តជាមួយស្រុកជើងព្រៃ ស្រុកបាធាយ បន្តទៅសហការជាមួយស្រុកមុខកំពូលខេត្តកណ្តាល និងខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេង រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន ០១ករណីដោយប្រេីវិធានរដ្ឋបាលចំហបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ៖
១-ឈ្មោះ សំ ពេជ្រ ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៤ឆ្នាំ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ មាស ស្រីលក្ខ ភេទស្រី សញ្ជាតិខ្មែរ អាយុ២៣ឆ្នាំ នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៣-ឈ្មោះ ម៉ាត់ ហាន់ណាហ្វី ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ២៣ឆ្នាំ នៅភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៤-ឈ្មោះ ឡោះ តាហ្វា ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ៣០ឆ្នាំ នៅភូមិគីឡូ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៥-ឈ្មោះ ណយ ចាន់បូរី ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៩ឆ្នាំ នៅភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ធំចំនួន១កញ្ចប់) ទូរសព្ទដៃចំនួន០៤គ្រឿង៕